Page Nav

HIDE

Breaking News:

latest

មូលហេតុដែល YouTube បិទ Monetize

# ហេតុអីវីដេអូOriginalខ្លួនឯងហើយនៅដកMonetizeទៀត ! រាល់ពេលយូធូបបិទ Monetize ពីឆាណែលយើង គេតែងតែលើកហេតុផលមួយចំនួនមកប្រាប់យើងថាមានកត្តាធ្...


#ហេតុអីវីដេអូOriginalខ្លួនឯងហើយនៅដកMonetizeទៀត!
រាល់ពេលយូធូបបិទ Monetize ពីឆាណែលយើង គេតែងតែលើកហេតុផលមួយចំនួនមកប្រាប់យើងថាមានកត្តាធ្វីខ្លះដែលធ្វើអោយគេឈានដល់ការសម្រេចិត្តបិទអញ្ចឹង។ សូមមើលហេតុផលខាងក្រោម ហើយគិតលេងៗមើលថាតើឆាណែលយើងឬវីដេអូយើងមានពាក់ព័ន្ធនឹងហេតុផលណាមួយក្នុងការលើកឡើងរបស់គេហ្នឹងអត់!
Synthetic voice reads third-party content or nonsensical content - គេផ្តោតលើសម្លេងនៃការអាននូវអត្ថបទនរណាម្នាក់ ឬការរាយរាប់មិនសមហេតុផល ឧទាហរណ៍ដូចជាវីដេអូអានព័ត៌មាន ឬបែប Reaction លើវីដេអូនរណាម្នាក់
content on a channel with minimal change from video to video - គេសំដៅលើ ប្រភេទវីដេអូដែលមានលើឆាណែលយើងហ្នឹង មានការផ្លាស់ប្តូរគំនិតក្នុងការផលិតតិចតួចបំផុតពីវីដេអូមួយទៅវីដេអូមួយ ឧទាហរណ៍ ជួនកាលយើងជ្រើសយកតែវីដេអូដដែលៗមក Edit ឡើងវិញដូចជាវីដេអូបែបញិចមុនជាដើម
Repetitive or mindless content with no additional educational value commentary or narrative - គេចង់លើប្រភេទវីដេអូយើងដដែលៗច្រំដែល គ្មានគំនិតក្នុងការឆ្នៃប្រឌិតបន្ថែម និងគ្មានការរៀបរាប់រាយរ៉ាប់បញ្ចូលការណែនាំដល់អ្នកមើល ដែលជាហេតុឳ្យវីដេអូមិនសូវមានតម្លៃ
content that's been mass-produced or generated programmatically - គេសំដៅលើប្រភេទវីដេអូដែលបានកែឆ្នៃបិទបាំង ឬផលិតឡើងវិញពីវីដេអូអ្នកដ៏ទៃដោយប្រើប្រាស់កម្មវិធី generate
image slideshows or scrolling text with minimal or no additional narrative, commentary, or educational value - គេសំដៅចំ លើប្រភេទវីដេអូបែគ្មានចលនាអីក្រៅពីអូស scroll អក្សចុះឡើង ឬបែបស្លាយ (ឧទាហរណ៍ វីដេអូបែបអានព័ត៌មាន) ដែលវាជាប្រភេទវីដេអូពុំសូវមានគុណភាព គំនិតដដែលៗគ្មានអីប្លែកក្នុងការផលិត មានតម្លៃនៃការអប់រំតិចតួច ឬសឹងតែគ្មានតែម្តង
បញ្ជាក់៖ ហេតុផលទាំងនេះគ្រាន់តែជាហេតុផលស្មានៗរបស់ក្រុមហ៊ុនប៉ុណ្ណោះ តែវាក៏ត្រូវតិចតួចដែរ ចំណែកឯហេតុផលចំបងគឺត្រង់ចំណុច Channel Monetize ( Here is why....) ដូចជាហេតុផល Misleading meta ឬ Thumbnail, Reused content ជាដើមនោះ...៕

No comments