ស្រុក អភ័ព្វ ! ស្ទេីរតែរលាយប្រទេស ព្រោះ ពលរដ្ឋ ងាយគេបន្លប់ខួរក្បាល ! ! ! ១)ផ្លែចេកអំបូងលឿង ចាក់ជំងឺអេដស៍ចូល (ទីបំផុតខ...
ស្រុក អភ័ព្វ ! ស្ទេីរតែរលាយប្រទេស ព្រោះ ពលរដ្ឋ ងាយគេបន្លប់ខួរក្បាល ! ! !
១)ផ្លែចេកអំបូងលឿង ចាក់ជំងឺអេដស៍ចូល (ទីបំផុតខ្មែរអត់ដាំ គេដាំខ្នាតធំនាំចេញពិភពលោក)
២) ហូបត្រីក្រហម កេីតជំងឺសាហាវ(គេបន្លប់មិនអោយយើងចិញ្ចឹម ព្រោះចិញ្ចឹមត្រីប្រភេទនេះ នាំចេញទៅបរទេស ឬ លក់ក្នុងស្រុក ចំណេញច្រើន)
៣) ហូបបន្លែ ឆាយ៉ា កេីតមហារីក(ព្រោះ ឆាយ៉ា ល្អ មានគុណសម្បត្តិ មហិមារ គេនាំបន្លែគីមីមកលក់ស្រុកយើង មិនសូវដាច់)
៤) ប៉ោម សារ៊ី ទន្លាប់ ទំពាំងបាយជូរ ប័រ ដាំបានតែ អាកាសធាតុត្រជាក់ (គេ មិនចង់អោយយេីងដាំ ព្រោះ ផ្លែឈើ ទាំងនេះ ទទួលចំណូលខ្ពស់)
៥) Comment 168 រកស៊ីមានបាន (ព្រោះគេចង់ដឹងថា ខួរក្បាលខ្មែរយើង ចេះពិចារណាហើយឬនៅ ឬនៅត្រឹមកម្រិត ជឿ ៗៗៗ)
៦) យប់ឡេីងកុំចុះពីផ្ទះ ឆ្កែលូខ្មោចលង (ព្រឹកឡេីង គេលួចគោអស់ម៉ាភូមិ)
៧) ហូបដំឡូងមីពុល (ដេីម្បី កុំអោយយកដំឡូងមី ទៅផលិតចំណីសត្វខ្លួនឯង)
៨) ពោតក្រហម កិនធ្វេីចំណីសត្វ ខ្លួនឯងមិនកេីតទេ (ព្រោះ គេខ្លាច គេលក់ចំណីសត្វអត់ដាច់ តែខ្មែរយើងចេះផលិតខ្លួនឯង ប្រាកដជាផលិតបានថោក ហេីយចិញ្ចឹមសត្វបានច្រើន បានជោគជ័យ)
៩)គ្រាប់បន្លែ ទុកពូជត មិនកេីត(ចុះ ស្រូវ រាប់មុឺនឆ្នាំហេីយ ម្តេចក៏ទុកពូជដាំតៗ បានរហូត)រាប់មិនអស់ទេបាទ ប្រទេស ដែលមានប្រជាជន ជឿ ៗៗៗៗ ដោយគ្មានការពិសោធន៍ពិចារណា បែបនេះ បេីមិនធ្វើខ្ញុំគេ តពូជ ទេទេីបចំឡែក!

No comments